នាព្រឹកថ្ងៃពុធ ២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦
គណ:បញ្ជាការឯកភាពខណ្ឌនិងសង្កាត់គីឡូម៉ែត្រលេខ៦ ដឹកនាំដោយលោក ប៊ុត បូវណ្ណារ័ត្ន អភិបាលរង និងជាប្រធានក្រុម និង លោក ឡេង ចាន់វិសិដ្ឋ ប្រធានការិយាល័យផែនការ និងហិរញ្ញវត្ថុខណ្ឌ ជាអនុប្រធានក្រុម និងមានការចូលរួមពី លោក ម៉ៅ វណ្ណាចៅសង្កាត់គីឡូម៉ែត្រលេខ៦, លោកនាយរងប៉ុស្តិ៍ នគរបាល និងមន្ត្រីរដ្ឋបាលថ្នាក់ខណ្ឌ សង្កាត់ ប្រជាការពារ បានចុះអនុវត្តផែនការគ្រប់គ្រងសុវត្ថិភាពនៅទីតាំងប្រមូលផ្ដុំ តាមអនុក្រឹត្យលេខ ០៣ អនក្រ.បក និងការងារសន្តិសុខមូលដ្ឋាន ដោយធ្វើការល្បាត ចុះពិនិត្យ ស្រង់ស្ថិតិអ្នកស្នាក់នៅក្នុងបុរីផ្ទះល្វែងពិភពថ្មី
+ជាលទ្ធផល:
-ទីតាំងនៅ បុរី ពិភពថ្មី ស្ថិតនៅ ផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ មានផ្ទះសរុប ៥៧៥ល្វែង ដែលបច្ចុប្បន្នបានលក់អោយអតិថិជនបានចំនួនសរុប ៥៧៤ ល្វែង ស្នាក់នៅអចិន្ត្រយ៍ ៥០៧ផ្ទះ ចាក់សោរទុក ៦៨ផ្ទះ។
(ស្ថិតិលំអិតផ្តល់ជូនតាមក្រោយ)
ឆ្លៀតក្នុឳកាសនេះក្រុមការងារបានណែនាំ និងផ្សព្វផ្សាយដល់ សន្តិសុខឯកជន ដែលទទួលខុសត្រូវ នៅនឹងទីតាំងខាងលើ នូវខ្លឹមសារ អនុក្រឹត្យលេខ០៣ ហើយបើមានជនបរទេសចូលមកស្នាក់ ប្លែកមុខ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានតាមរយៈលេខទូរស័ព្ទដែលផ្តល់ជូន ជាកំហិត ។








